//
you're reading...
វិញ្ញាសាខ្មែរ

វិញ្ញាសាទី២ សម័យប្រលង ១១ កុម្ភៈ ២០១១ ( ជ្រើសរើសសិស្សពូកែ អក្សរសាស្រ្តខ្មែរ, កំពង់ឆ្នាំង)


វិញ្ញាសាទី២ សម័យប្រលង ១១ កុម្ភៈ ២០១១

 

អត្ថបទៈ   «កម្ពុជាឈានទៅមុខ»

ភារកិច្ចនៃជាតិកម្ពុជា នៅមានច្រើនណាស់។ ​ឧបសគ្គច្រូងច្រាងនៅពីមុខខ្មែរ។ ជាតិខ្មែរត្រូវ​ពុះពារការលំបាកទាំងឡាយជំនះឧបសគ្គ ដើម្បីស្ថាបនាសុភមង្គលជូនរាស្រ្ដខ្មែរ។

កង់ប្រវត្តិសាស្រ្ដកម្ពុជាបានវិលទៅមុខ។ ប្រទេសកម្ពជាក៏ចេះតែដើរឆ្ពោះទៅរកពន្លឺវឌ្ឍនភាព​សេរីភាព ប្រជាធិបតេយ្យ។ ប្រទេសជាមិត្តយើងកំពុងស្រោចស្រង់ទឹកដីដ៏សែនទារុណពីវិថីពណ៌ខ្មៅ​ទៅកាន់វិថីដែលមានតម្លាភាព។ ស្ថាប័នគ្រប់ផ្នែកកំពុងកែទំរង់របៀបរបបធ្វើការងារតាមមាគ៌ារកភាព​ស្ងប់ស្ងាត់សំរាប់ជាតិខ្លួន។ តំរុយនៃការរក្សាសិទិ្ធមនុស្ស រក្សានូវអរិយធម៌ដ៏សែនអស្ចារ្យបានលេចចេញ​នៅឯត្រើយម្ខាងហើយ។ ខ្មែរកំពុងតែត្រៀមដើរទៅកាន់ទីនោះ។ ពិសេសគឺអ្នកដឹកនាំខ្មែរពានពូនជ្រំឱ្យ​បានល្អនោះគឺ «ឱ្យអំណាចទាំងឡាយចេញពីរាស្រ្ដ រួចបម្រើរាស្រ្ដវិញ»។ លោកបានលះបង់កំលាំងកាយ​ចិត្តមិនគិតពីការនឿយហត់ប្រលូកជាមួយរាស្រ្ដដើម្បីកសាងប្រទេសឱ្យរីកចម្រើន ជួយបញ្ជៀស​ប្រជារាស្រ្ដឱ្យរួចផុតពីទុរភិក្ស។ មិនតែប៉ុណ្ណោះលោកបានដើរសុំជំនួយពីបណ្ដាប្រទេសជាមិត្តមក​ស្ថាបនាជាតិឆ្ពោះទៅកាន់ភាពរីកចំរើនលើគ្រប់វិស័យដូចបណ្ដាប្រទេសជឿនលឿននានាលើសកល​លោក។ ដោយសារការខិតខំប្រឹងប្រែងនេះប្រទេសជាតិយើង ក៏បានរីកចម្រើនមួយកម្រិតធំ ជីវភាព​ប្រជារាស្រ្ដក៏បានកែលម្អ។ ពិសេសថ្មីៗនេះ ប្រទេសកម្ពុជាបានចូលជាសមាជិកអាស៊ានដោយស្រប​ច្បាប់គួរជាទីមោទនភាពបំផុតសម្រាប់ខ្មែរ។ ប៉ុន្តែយើងត្រូវដឹងថាជំនួយពីខាងក្រៅគ្រាន់តែជាស្កររុំ​ស្រោបខាងក្រៅជួយខ្មែរ ឯការសំខាន់គឺពឹងលើ សកម្មភាពកសិករ កម្មករ ព្រះសង្ឃ បញ្ញាវន្ត យុវជន ឥស្សរជនខ្មែរខ្លួនឯង ត្រូវជួយខ្លួនឯងឱ្យខ្លាំងជាងទើបជួបសុភមង្គល។

I.សំនួរលើអត្ថបទ (៣១ពិន្ទុ)

ក. ចូរប្រាប់ពីប្រភេទអត្ថបទ?ព្រោះអ្វី? (៥ពិន្ទុ)

ខ.តើអ្នកនិពន្ធបានកំណត់នយោបាយបរទេសជួយខ្មែរពីវិថីពណ៌ខ្មៅ ទៅកាន់វិថីតម្លាភាពនោះ​មានន័យដូចម្ដេច?(៦ពិន្ទុ)

គ.តើអរិយធម៌ដ៏មហស្ចារ្យ គឺអ្នកនិពន្ធនិយាយសំដៅលើសម័យណា? សម័យនោះមាន​លក្ខណៈពិសេសដូចម្តេចខ្លះ?(៧ពិន្ទុ)

ឃ.ពាក្យប្រដូចរបស់អ្នកនិពន្ធថា «ជំនួយពីខាងក្រៅគ្រាន់តែជាស្កររុំ​ស្រោបខាងក្រៅជួយខ្មែរ»​មានន័យយ៉ាងណា?(៧ពិន្ទុ)

ង.តាមរយៈអត្ថបទ កត្តាអ្វីខ្លះដែលធ្វើឱ្យប្រទេសកម្ពុជាជួបសុភមង្គលពិតប្រាកដ? (៦ពិន្ទុ)

II.ពន្យល់ពាក្យ និងសំនួនៈ ឧបសគ្គ មោទនភាព សមភាព មាគ៌ា ប្រជាធិបតេយ្យ តម្លាភាព ពូនជ្រុំ​ កង់ប្រវត្តិសាស្រ្ត វិថីពណ៌ខ្មៅ ឥស្សរជន។ (១៥ព.)

III. វេយ្យាករណ៍ (១៩ព.)

១.ក.ប្រាប់ថ្នាក់ពាក្យនិងសរសេរផ្សំតាមធាតុទាំងនោះ រហូតដល់ធាតុចាំបាច់ទាំងពីរៈ

ល. អ្នកដឹកនាំល្អ តែងផ្ដល់សុភបមង្គលដល់ប្រជារាស្រ្តជានិច្ច។          (៣ព.)

ខ.រួចបង្កើតល្បះនេះជាល្បះសំណួរ សួររកប្រធាន កម្មបទផ្ទាល់ និង កម្មបទមិនផ្ទាល់។(៦ព.)

២.ក. រកពាក្យក្លាយចេញពីពាក្យរឹស «លះ លេច» ដោយប្រាប់វិធីកម្លាយផង។(៦ព.)

ខ.ចូររកពាក្យរឹសរបស់ពាក្យក្លាយ «តម្លា ទម្រង់» ដោយប្រាប់ពីវិធីកើតផង។(៤ព.)

IV.សំនេរៈ ចូរសរសេរកថាខណ្ឌបង្ហាញពីភាពរីកចម្រើនលើវិស័យអប់រំនៅកម្ពុជា។ (៣០ព.)

About these ads

អំពី Nano Vorn

អំពីខ្ញុំ?? ខ្ញុំជាក្មេងកំពុងរៀននៅថ្នាក់ទី១០ នៃវិទ្យាល័យព្រះបាទសុរាម្រឹត (ក្រុងកំពង់ឆ្នាំង)។ ចូលចិត្តអ្វី ដែលប្លែកៗ យ៉ាប់ៗ... ជាពិសេសផ្នែកខាងអក្សរ និង ភាសា ព្រមទាំងព័ត៌មានវិទ្យា ។ សូមអ្នកទាំង​អស់គ្នាមេត្តាដល់ខ្ញុំផង ព្រោះនេះជាលើកទី១របស់ខ្ញុំ។ :)

ការពិភាក្សា

5 ចំលើយ ទៅ “វិញ្ញាសាទី២ សម័យប្រលង ១១ កុម្ភៈ ២០១១ ( ជ្រើសរើសសិស្សពូកែ អក្សរសាស្រ្តខ្មែរ, កំពង់ឆ្នាំង)”

  1. អត់ចេះអីម៉ាតិច..ហិហិ

    Posted by ក្មេងតូច | 24 ខែមិថុនា 2011, 4:20 ល្ងាច
  2. មានជីវិតមានសង្ឃឹម វាមិនពិបាកទេ

    Posted by phea | 25 ខែមិថុនា 2012, 9:44 ព្រឹក
  3. តើមានវិញ្ញាសាផ្សេងៗទៀតទេ?

    Posted by darika2 | 29 ខែកក្កដា 2012, 12:36 ព្រឹក

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

%d bloggers like this: